សូមអានកិច្ចសម្ភាសន៍ជាភាសាខ្មែរខាងក្រោម
Please introduce yourself
My name is Sokuntheary, and my son’s name is Vathana, he is studying in Grade 7. I also have a daughter, Somathi, who is now in KG (kindergarten). I have been a Northbridge parent for five years now, as my youngest daughter has been enrolled since 2020.
What’s most important for you when choosing a school?
As a parent, choosing the right school for my children is very important because my family and I want our children to receive a high quality of education. Northbridge has an excellent reputation and many years of teaching experience [26 and counting] and uses the IB (International Baccalaureate) curriculum that I think is important for my children to learn.
How have the Northbridge teachers influenced your children’s development?
As a parent, I think that all the teachers at Northbridge, both the class teacher and the subject teacher, have made a significant contribution to the development of my children, both socially and intellectually.
As a parent, I’m especially pleased that the school has ongoing professional development training courses for teachers. No matter what we do, all of us are always learning, and we learn from our experiences.
I know that every teacher in this school already has the right qualifications and degree, that they have the correct knowledge and experience, but we must all continue to develop, and I see these teacher exchanges happening both inside and outside Cambodia as hugely important to my children's development.
It's a special point I saw and liked when choosing Northbridge.
What for you makes a good teacher?
For me as a parent, I think a good teacher is a teacher who has a good pedagogy, is an experienced teacher, and understands the work they must do to teach my children according to the curriculum.
It’s also important they have a close relationship with the students' parents. For example, like my child today, she is not feeling well, so we always tell his school and communicate with the teacher directly by the Seesaw app, which is very convenient. The teacher also updates the app to keep me informed of class activities and my daughter’s achievements.
How have you seen your children develop at Northbridge?
According to my own experience with my two older children at Northbridge, my first son, in Grade 7, has become more advanced with his learning since joining the school.
He is becoming an independent kid, understands more, and his education has also developed. He now does well in his studies and recently received an outstanding student certificate from school.
For my youngest daughter, she is growing both socially and intellectually. For instance, she knows what is good and bad, what should be done and not be done. She can read and write both Khmer and English numbers, and now she can spell and write some words as well, even though she is just a Kindergarten student.
What do you feel the school values ‘Caring Hearts, Ambitious Minds’ represent?
For the school’s motto, ‘Caring Hearts, Ambitious Minds’, this is very good and important. It represents what my family and I want.
I want both my children at Northbridge to be compassionate children, understand the hearts of the people around them, understand the feelings of others, be responsible when communicating with others, and know how to love relatives, friends, and relatives.
But at the same time, they should have ambition, know what they must do to get to their ideal grades through study, and ultimately work hard to get them to a goal that they want.
សូមបងស្រីអនុញ្ញាតជួយណែនាំខ្លួនឯង
ខ្ញុំឈ្មោះហេង សុគន្ធារី ហើយគ្រួសារខ្ញុំឈ្មោះជិន សុវណ្ណារ៉ា។ កូនប្រុសរបស់ខ្ញុំឈ្មោះជិន ហេងវឌ្ឍនាគាត់រៀននៅថ្នាក់ទី៧ហើយទៀតមួយទៀតកូនស្រីខ្ញុំពៅឈ្មោះជិន ហេងសមិទ្ធិរៀននៅថ្នាក់KG(Kindergarten)។បងបានក្លាយទៅជា ឪពុកម្តាយរបស់សិស្សនៃសាលាNorthbridgeនឹងរយៈពេលប្រាំឆ្នាំហើយព្រោះកូនស្រីពៅបងចូលតាំងពី២០២០។
តើកត្តាអ្វីដែលសំខាន់សំរាប់បងពេលជ្រើសរើសសាសារៀន?
ក្នុងនាមពួកបងជា ឪពុកម្តាយគឺការជ្រើសរើសសាលាសម្រាប់កូនគឺសំខាន់ខ្លាំងណាស់ដោយសារបងជាមួយគ្រួសារបងចង់អោយកូនទទួលបានចំណេះដឹងប្រកបទៅដោយគុណភាពហើយសាលា Northbridge គឺគាត់មានកេរ្ត៏ឈ្មោះនឹងបទពិសោដន៏ក្នុងការបង្រៀនជាច្រើនឆ្នាំតាមកម្មវិធីIB(International Baccalaureate)ដែលបងចង់បាន។ហើយមួយទៀតគឺទីតាំងសាលានៅជិតផ្ទះ។សម្រាប់បងជាមាតាបិតាបងគិតឃើញថាលោកគ្រូអ្នកគ្រូទាំងអស់ទាំងគ្រូបន្ទុកថ្នាក់ទាំងគ្រូមុខវិជ្ជាគឺគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអោយកូនបងមានភាពលូតលាស់ទាំងផ្នែកស្មារតីនឹងចំណេះដឹង។សម្រាប់បង បងគិតឃើញថាការមានវគ្គសាលាមានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមបំប៉នដល់គ្រូបង្រៀននៅក្នុងសាលាគឺជាការមួយបណ្តុះបណ្តាលល្អខ្លាំងដោយសារធម្មតាមនុស្សយើងម្នាក់ៗការរៀនគឺគ្មានព្រំដែនកំណត់ទេ។
តើបងសម្គាល់ឃើញថា លោកគ្រូ អ្នកគ្រូនៅសាលាណតប្រ៊ីដមានឥទ្ធិពលយ៉ាងដូចម្តេចទៅលើការលូតលាស់របស់កូនៗបង?
ក្នុងនាមបងជាឪពុកម្តាយបងឃើញថាសាលាគាត់មានវគ្គបណ្តុះបណ្តាលបំប៉នវិជ្ជាជីវៈបន្ថែមដល់គ្រូបង្រៀនគឺល្អបងគាំទ្រធម្មតាមនុស្សយើងម្នាក់ៗការរៀនគឺមិនមានព្រំដែនកំណត់ទេយើងរៀនពីអ្វីដែលជាបទពិសោធន៏របស់យើង។បងដឹងថាគ្រូបង្រៀនគ្រប់គ្នានៅក្នុងសាលានេះគឺមានសញ្ញាប័ត្រត្រឹមត្រូវគាត់មានចំណេះដឹងគាត់មានបទពិសោធន៏ហើយតែធម្មតាយើងត្រូវបង្វឹកបន្ថែមហើយពេលដែលយើងរៀនយើងរៀនជាក្រុមអញ្ចឹងពួកគាត់នឹងចែករំលែកនូវបទពិសោធន៏ពីម្នាក់ទៅម្នាក់សម្រាប់ពីកូនសិស្សមួយទៅកូនសិស្សមួយថាយ៉ាងណាដើម្បីអោយគ្រូទាំងអស់គាត់ផ្លោះប្តូរបទពិសោធន៏គ្នាហើយគាត់បានរៀនបន្ថែមនៅមុខវិជ្ជាដែលគាត់រៀងខ្វះខាតដើម្បីបំពេញបន្ថែមអញ្ចឹងវាជាចំណុចពិសេសដែលបងបានឃើញហើយបងពេញចិត្ត។
តើបងគិតថាគ្រូបង្រៀនដែរល្អគឺជាមានលក្ខណៈបែបណា?
សម្រាប់បងជាឪពុកម្តាយបងគិតថាគ្រូបង្រៀនដែរល្អគឺអ្នកគ្រូលោកគ្រូគាត់មានគរុកោសល្យជាគ្រូបង្រៀនមានបទពិសោធន៏ហើយគាត់យល់ដឹងច្បាស់ពីការងារដែលគាត់ត្រូវបង្រៀនកូនរបស់បងទៅតាមកម្មវិធីសិក្សាហើយមួយវិញទៀតគឺគាត់មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងមាតាបិតាជាទូទៅគឺឧទាហរណ៏ដូចជាបងផ្ទាល់កូនរបស់បងគាត់ថ្ងៃនេះគាត់អត់ស្រួលខ្លួនគាត់អ៊ីចេះអីញ្ចឹងគឺយើងតែងតែប្រាប់គាត់យើងupdateគាត់ចូលទៅក្នុងSeesawតាមកម្មវិធីដើម្បីទំនាក់ទនងជាមួយគ្រូសាលាក៏គាត់មានកម្មវិធីដើម្បីអោយយើងមានទំនាក់ទំនង។អញ្ចឹងកម្មវិធីនឹងស្រួលក្នុងការអោយបងទំនាក់ទំនងជាមួយគ្រូបន្ទុកថ្នាក់អោយបងផ្តល់ពត៍មានអោយគាត់ថាថ្ងៃនេះកូនខ្ញុំអ៊ីចេះៗអញ្ចឹងជួយអោយគាត់មើលបន្ថែមអញ្ចឹងគាត់ក៏ដឹងហើយគាត់ក៏បានUpdateការងារចូលទៅក្នុងSeesawនឹងឡើងមកវិញ ចាស។
តើកូនៗរបស់បងមានការលូតលាស់កំរិតណានៅសាលាណតប្រ៊ីដ?
យោងតាមបទពិសោធន៏ផ្ទាល់របស់បងដែលកូនបងពីរនៅសាលាNorthbridge កូនប្រុសបងទីមួយគាត់នៅថ្នាក់ទី៧គឺចូលដល់អនុវិទ្យាល័យហើយអញ្ចឹងគាត់មានភាពរីកចម្រើនជាងមុនគឺគាត់ក្លាយជាក្មេងដែលឯករាជ្យគាត់យល់ដឹងបានច្រើនជាងមុនហើយការៀនរបស់គាត់ក៏មានការអភិវឌ្ឃន៏ដែររីកចម្រើនគឺ គាត់ឥឡូវគាត់រៀនពូកែគាត់ក៏ទទួលបានប័ណ្ណសរសើរពីសាលា ចាស។ហើយសម្រាប់កូនស្រីពៅបងគាត់រីកចម្រើនទាំងផ្នែកស្មារតីនឹងចំណេះដឹងគឺគាត់ផ្នែកស្មារតីគាត់គឺគាត់ដឹងអ្វីដែរល្អនឹងអ្វីដែរមិនល្អអ្វីដែរគួរធ្វើនឹងអ្វីដែរមិនគួរធ្វើគឺគាត់រៀងធំដឹងក្តីជាងមុនហើយចំណែកចំណេះដឹងគាត់ចេះទាំងភាសាខ្មែរទាំងភាសាអង់គ្លេសនិយាយទៅគឺគាត់ភាសាខ្មែរគឺគាត់ចេះអក្សរនឹងលេខខ្មែរហើយភាសាអង់គ្លេសគាត់និយាយបានហើយឥឡូវគាត់ចេះប្រកបអក្សរតិចតួចហើយគាត់ចេះសរសេរទៀតទាំងគាត់នៅក្នុងកម្រិតមតេយ្យនៅឡើយ។
តើបងគិតយ៉ាងដូចម្តេចទៅលើគុណតំលៃរបស់សាលា “Caring Heart, Ambitious Mind”
សម្រាប់ពាក្យស្លោករបស់សាលា “Caring Heart, Ambitious Mind” នេះគឺល្អហាសហើយសំខាន់វាជាអ្វីដែលបងនឹងគ្រួសារបងចង់បានចង់អោយកូនបងទាំងពីរនឹងហាកក្លាយទៅជាក្មេងដែលមានចិត្តមេត្តាករុណាយល់ពីចិត្តអ្នកដែរនៅជុំវិញខ្លួ នយល់ពីអារម្មណ៏គេគិតពីគេមុននឹងធ្វើអ្វីមួយហើយគាត់ចេះស្រលាញ់រាប់អានបងប្អូនមិត្តភិក្តញ្ញាត្តិមិត្តដែលនៅជុំវិញខ្លួនតែទន្ទឹមនឹងនោះគឺគាត់ជាក្មេងម្នាក់ដែលមានមហិច្ឆតាហើយគាត់ត្រូវធ្វើយ៉ាងណាដើម្បីអោយគាត់បានទៅដល់គោលដៅរបស់គាត់តាមរយៈការសិក្សានឹងខិតខំដើម្បីអោយគាត់ទៅដល់គោលដៅមួយដែលគាត់ចង់បាន។ ចាស អរគុណអូនចាស។